ព័ត៌មានថ្មីៗ៖
កំពុងទាញយកព័ត៌មាន...
ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា អនុញ្ញាតឱ្យគណៈប្រតិភូសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជាចូលជួបសម្តែងការគួរសម និងប្រគល់អំណោយថ្នាំសង្កូវជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពរបស់សមាគម។ 

ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីបេសកកម្មរបស់សមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការរៀបចំសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា។ លើសពីនេះ សមាគមបាននាំយកនូវថ្នាំសង្កូវមួយចំនួនធំ ដើម្បីបរិច្ចាគជូនក្រសួងព័ត៌មាន សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនិស្សិតនវានុវត្តន៍វេជ្ជសាស្ត្រកម្ពុជា ក៏ដូចជាឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ដែលបានយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ 

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កាយវិការដ៏ប្រពៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។ ក្រសួងព័ត៌មាននឹងបន្តសហការ និងគាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សមាគម ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

រូបថត៖ ខឹម សុវណ្ណារ៉ា










Post a Comment

Previous Post Next Post