ព័ត៌មានថ្មីៗ៖
កំពុងទាញយកព័ត៌មាន...
ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីនាំពាក្យមកពីបណ្តាក្រសួង និងស្ថាប័ននានា ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល ទៅកាន់សាធារណជនឱ្យបានទូលំទូលាយ ត្រឹមត្រូវ និងទាន់ពេលវេលា។ 

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងសាធារណមតិប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាព័ត៌មានដែលបានផ្សព្វផ្សាយមានភាពច្បាស់លាស់ ការពារការភ័ន្តច្រឡំ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងការអភិវឌ្ឍជាតិ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនសកម្មភាពជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់តម្លាភាព និងទំនុកចិត្តរបស់សាធារណជនចំពោះព័ត៌មានផ្លូវការរបស់រដ្ឋ។ 

រូបថត៖ ឡុង ដេវីត



















ដោយ ឆុង ឈន

Post a Comment

Previous Post Next Post