រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយក្តីអាណិតអាសូរ និងយល់ពីទុក្ខធុរៈយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជួបគ្រោះមហន្តរាយ ឯកឧត្តម ឃួង ស្រេង ប្រធានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចាត់តាំង លោក សេង គន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ពាំនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យខូចខាតផ្ទះសម្បែងចំនួន ៧ខ្នង នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដើម្បីជួយសម្រាលជីវភាព និងទុក្ខលំបាកចំពោះមុខ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក សេង គន្ធ បានសម្តែងនូវការសោកស្តាយជាខ្លាំងជាមួយគ្រួសាររងគ្រោះ ព្រមទាំងបាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា និងបានឧបត្ថម្ភអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះក្នុង១គ្រួសារៗទទួលបាន៖
អង្ករ ១បាវ
មី ១កេស
ទឹកត្រី ១យួរ
ទឹកស៊ីអ៊ីវ ១យួរ
ទឹកសុទ្ធ ២កេស
និងថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីជួយសម្រាលការលំបាកជាបណ្តោះអាសន្ន។
ជាមួយគ្នានោះដែរ ដើម្បីសម្រួលដល់ការរស់នៅ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឡើងវិញ លោក សេង គន្ធ ក៏បានណែនាំយ៉ាងយកចិត្តទុកដាក់ដល់លោកមេប៉ុស្តិ៍ និងលោកចៅសង្កាត់ ឱ្យជួយសម្របសម្រួល និងរៀបចំធ្វើឯកសាររដ្ឋបាលសំខាន់ៗឡើងវិញជូនបងប្អូនភ្លាមៗ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឯកសារផ្លូវការសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបា
ច់ផ្សេងៗ៕
ដោយ ឆុង ឈន









