ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់


ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាជនបរទេសម្នាក់ រួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីកាន់កាប់ និងដឹកជញ្ជូនអាវុធខុសច្បាប់។

ប្រតិបត្តិការនេះ អនុវត្តឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ជាក់ស្តែង នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្ស័យទៅកាន់តុលាការ។

បើតាមរបាយការណ៍ ជនសង្ស័យមានឈ្មោះ SHUN ZHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជាជនជាតិចិន (គ្មានលិខិតឆ្លងដែន) មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យរូបនេះ ត្រូវបានកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស កាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ដោយជនបរទេស) ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕











ដោយ ឆុង ឈន

Post a Comment

Previous Post Next Post