ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្សជាច្រើននាក់


ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសង (សង្វៀនជល់មាន់) ខុសច្បាប់មួយកន្លែង ដែលបង្កឱ្យមានភាពអសន្តិសុខនៅក្នុងមូលដ្ឋាន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ដែលកំពុងលេងល្បែងជល់មាន់។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានម៉ូតូជាច្រើនគ្រឿង និងសម្ភារពាក់ព័ន្ធនឹងការលេងល្បែងមួយចំនួនទៀតផង។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងជំនាញនាំខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងនេះ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្កាត់

របស់ពួកគេ។











Post a Comment

Previous Post Next Post