(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០ ដោយអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថត ថតនៅពេលសម្តេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង តែសម្តេចគិតថា ជារូបថត ថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនី នៅខេត្តរតនគិរី។ នេះបើយោងតាម Channel CoolApp ផ្លូវការរបស់សម្តេចទើបបង្ហោះចេញផ្សាយនៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចបានសរសេរដូច្នេះថា «ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀត ដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥ មីនា ១៩៩០ នៅខេត្តបាត់ដំបង ដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង ទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហម។ បង ប៊ូ ថង ប្រធានអគ្គស្នងការនយោបាយកងទ័ព នាពេលនោះជាអ្នកអមដំណើរ។
សម្រាប់ខ្ញុំគិតថារូបថតនេះនៅខេត្តរតនគិរីវិញ ដែលកាលឆ្នាំ១៩៩០ ខ្ញុំទៅពិនិត្យការសាងសង់វារីអគ្គិសនីអូជុំ ដែលអមដំណើរដោយបង ប៊ូ ថង
ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍភូមិភាគឥសាន។
មានមូលហេតុ៣ដែលខ្ញុំសំអាង ១.គ្រប់រូបភាពដែលខ្ញុំចុះទៅទិសសមរភូមិ តែងប្រើឯកសណ្ឋានយោធា និងមានកាំភ្លើងក្រវ៉ាត។
ដោយ ឆុង ឈន




