ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវបណ្ឌិត បាន ស្រីមុំ ជួបសំណេះសំណាលសួរសុខទុក្ខ មេភូមិ អនុភូមិសមាជិកភូមិ និងប្រជាការពារភូមិចំនួន៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន


 ប៉ៃលិន៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈនិងឯកសណ្ឋានប្រជាការពារផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅ ប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាតនូវរាល់បទ ល្មើសផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ច ទាំងអស់នេះ គឺប្រជាការពារយើងអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ចនគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការគិតគូរ ពី សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា សាធារណៈភាពចាំបាច់នានានៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

លោកជំទាវ ក៏បានសំដែងនូវការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ មេភូមិ អនុភូមិសមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលាកម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាស្មារតីចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើងមានសន្តិសុខ សណ្តាប់ ធ្នាប់ ល្អ និងប្រកបដោយ សុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានសង្គ្រាមឈ្លានពានពីប្រទេសថៃ គឺបងប្អូន យើងបានចូលរួម សហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនជាតិ និងប្រជាជននៅតាមខ្សែរ បន្ទាត់ព្រំដែនដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន










ដោយ÷ ឆុង ឈន

Post a Comment

Previous Post Next Post