ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កូនឈើចម្រុះសរុបមួយពាន់ប្រាំរយដើមត្រូវបានដាំលម្អនៅតាមបណ្ដោយផ្លូវ ៧០បេ សហគមន៍ សាលារៀន និងវត្តអារាមក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីអបអរសាទរ ពិធីបុណ្យ រុក្ខទិវា៩ កក្កដា ឆ្នាំ២០២៦


ខេត្តកណ្តាល៖ ដើម្បីអបអរសាទរទិវាជាតិ “រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦” រដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំពិធីដាំកូនឈើចម្រុះសរុបចំនួន ១,៥០០ដើម នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន។

ពិធីនេះត្រូវបានដឹកនាំដោយ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ដោយមានការចូលរួមពីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុង, សមាជិក-សមាជិកា, មន្ត្រីរាជការ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សម្រាប់ទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់ដាំកូនឈើទាំង ១,៥០០ដើមនេះ រួមមាន៖ តាមបណ្តោយផ្លូវលេខ ៧០បេ តាមសហគមន៍ សាលារៀន និងវត្តអារាមនានា ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោក ចាន់ តារា បានគូសបញ្ជាក់ថា ការដាំដើមឈើនាពេលនេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពយុទ្ធសាស្ត្រក្នុងការថែរក្សាបរិស្ថាន បង្កើតម្លប់ពណ៌បៃតង និងលើកកម្ពស់សោភ័ណភាពទីក្រុង។ លោកបានបន្ថែមថា ដើមឈើទាំងនេះនឹងជួយកែប្រែបរិយាកាសឱ្យកាន់តែត្រជាក់ត្រជំ និងផ្តល់នូវបរិស្ថានសិក្សា និងរស់នៅដ៏ល្អប្រសើរជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ថា សកម្មភាពដាំកូនឈើនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងអរិយក្សត្រ ក្នុងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការកសាងក្រុងបៃតងប្រកបដោយនិរន្តរភាព។










ដោយ ឆុង ឈន

إرسال تعليق

أحدث أقدم