ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៣ នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស


ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៣ នាក់ (ស្រី ១ នាក់) ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ជុំវិញករណីលួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

អត្តសញ្ញាណជនសង្ស័យ

1. Li Wen Long អាយុ ២៦ ឆ្នាំ ជនជាតិចិន។

2. ឌឹម ស្រីពៅ អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ។

3. សីហា សុីយ៉ានុត អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដែលដកហូតបាន

ក្នុងកិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖

កុំព្យូទ័រយួរដៃ (Laptop) ម៉ាក Asus ចំនួន ១ គ្រឿង។

ទូរសព្ទដៃចំនួន ៤ គ្រឿង (iPhone 17 Pro Max ១ គ្រឿង, Oppo ២ គ្រឿង និង iPhone SE ១ គ្រឿង)។

ឧបករណ៍ និងសម្ភារពាក់ព័ន្ធមួយចំនួន (កន្ត្រៃកាត់ដែក, ធុងទឹកកក និងអាវយឺត)។

ដោយឡែក ចំពោះគ្រឿងអលង្ការលោហធាតុពណ៌លឿង ទម្ងន់ ៨ តម្លឹង ៥ ជី ដែលបានបាត់បង់នោះ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថប្រគល់ជូនជនរងគ្រោះ

វិញរួចរាល់ហើយ។







ដោយ ឆុង ឈន

Post a Comment

Previous Post Next Post