ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

បង្ក្រាបកន្លែងល្បែងស៊ីសងអនឡាញខុសច្បាប់ក្នុងខុនដូ៖ ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់

ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង នៅចំណុចខុនដូមួយកន្លែង ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការកម្ចាត់ភាពអសកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមសរុប ៥នាក់។ ទន្ទឹមនឹងនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងឧបករណ៍បច្ចេកទេសសម្រាប់បម្រើឱ្យសកម្មភាពល្បែងស៊ីសងខុសច្បាប់មួយចំនួន រួមមាន៖

កុំព្យូទ័រយួរដៃ៖ ៥គ្រឿង

ទូរសព្ទដៃ៖ ២គ្រឿង

អាជ្ញាធរបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ម្ចាស់ខុនដូដែលបានចូលរួមសហការយ៉ាងល្អប្រសើរជាមួយសមត្ថកិច្ច ដើម្បីលុបបំបាត់បទល្មើសនៅក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹង

រ៉ឹងបំផុត។










Post a Comment

Previous Post Next Post