អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នាបន្ទប់ប្រចាំបញ្ជាជាន់ទី៦ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ។
កិច្ចប្រជុំនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការលើកកម្ពស់គុណភាពការងារ និងប្រសិទ្ធភាពនៃវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែប្រសើរឡើ
ង។











