ឯកឧត្តម គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារពលី និងគ្រួសារមរណសរុបចំនួន ៣០០គ្រួសារ រស់នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការអញ្ជើញជួបសំណេះសំណាលនេះ មានគោលបំណង ប្រកាសពីការចាប់ផ្តើមផែនការសកម្មភាពការងាររៀបចំដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់ជូនអតីតយុទ្ធជនដាំដុះដំណាំកសិកម្ម ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់សោធន។ ដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើកសិកម្ម ដោយផ្តល់ក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា៕
ដោយ÷ លោក ឆុង ឈន














