ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបន្តចុះប្រតិបត្តិការផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ០៣ អនក្រ.បក ព្រមទាំងចុះពិនិត្យ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសតាមបណ្តាទីតាំងនានាក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនេះ លោក សេង គន្ធ បានសង្កត់ធ្ងន់ទៅលើការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយតម្រូវឱ្យម្ចាស់អាជីវកម្ម ម្ចាស់ផ្ទះជួល ឬម្ចាស់ទីតាំងស្នាក់នៅទាំងអស់ ត្រូវតែធ្វើការរាយការណ៍ និងចុះបញ្ជីជនបរទេសដែលស្នាក់នៅក្នុងទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមនីតិវិធី។ ការចុះផ្សព្វផ្សាយនេះ ក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ និងអាជីវករ អំពីសារៈសំខាន់នៃការគោរពបទប្បញ្ញត្តិច្បាប់ ដើម្បីធានាថាជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងមូលដ្ឋានមានឯកសារត្រឹមត្រូវ និងអនុវត្តស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ដោយ÷ឆុង ឈន








