ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យរដ្ឋបាលនៅខុនដូ «វិមាន Mekong» ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា


(ភ្នំពេញ) អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ រួមជាមួយលោកអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យរដ្ឋបាល និងអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅ ខុនដូរ វិមាន Mekong ( Mekong Garden) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ជាលទ្ធផល មានជនបរទេស ស្នាក់នៅ ៣២នាក់ ស្រី ១០នាក់ មានឯកសារត្រឹមត្រូវ ។ 

ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមវិធានការរឹតបន្តឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាខុសច្បាប់គ្រប់ប្រភេទ។ 
















ដោយ ឆុង ឈន


Post a Comment

Previous Post Next Post