ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញយកព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន» ដោយមានការចូលរួមពីចាងហ្វាង និពន្ធនាយក អ្នកសារព័ត៌មាន និងសមាជិកសមាគមសរុបប្រមាណ ៥០រូប។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការស្រាវជ្រាវ ប្រមូលព័ត៌មាន សរសេរព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ តុល្យភាព និងទំនួលខុសត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សមាគមមានគោលបំណងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណភាពព័ត៌មាន សេរីភាពសារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។
បន្ទាប់ពីបញ្ចប់ការសិក្សានៅក្នុងវគ្គព្រឹក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានរៀបចំកម្មវិធីអាហារថ្ងៃត្រង់រួមគ្នាសម្រាប់សិក្ខាកាមទាំងអស់។ អាហារថ្ងៃត្រង់នេះមិនត្រឹមតែជាការសម្រាកពីការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកសារព័ត៌មានដែលមកពីបណ្តាស្ថាប័នផ្សេងៗគ្នា បានជួបជុំផ្លាស់ប្តូរយោបល់ សិក្សាស្វែងយល់ពីបទពិសោធន៍ការងារ និងពង្រឹងចំណងមិត្តភាពវិជ្ជាជីវៈជាមួយគ្នា
ផងដែរ។
ប្រភព÷សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា












