ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឃួង ស្រេង ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Beijing Urban Construction Group អំពីគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើងលើអាកាស (Sky Train) នៅរាជធានីភ្នំពេញ


 ឯកឧត្តម ឃួង ស្រេង ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Beijing Urban Construction Group អំពីគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើងលើអាកាស (Sky Train) នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថភ្លើងលើអាកាស (Sky Train) ក្នុងរាជធានីភ្នំពេញ។

ក្នុងជំនួបនេះ ឯកឧត្តម ឃួង ស្រេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group ដែលបានបង្ហាញចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ។ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញតែងតែបើកចំហ និងគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ទាំងឡាយណាដែលស្របទៅនឹងផែនការមេរបស់រាជធានី ជាពិសេសការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការលើកកម្ពស់សោភ័ណភាពទីក្រុងឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព។







ដោយ ឆុង ឈន

Post a Comment

Previous Post Next Post