ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

មន្ត្រីនគរបាលជាតិ៦នាក់ នៅវរ:៨០៧ដែលបានបាត់បង់ម៉ូតូ អំឡុងពេលសង្គ្រាមកម្ពុជា-ថៃ ទទួលបានអំណោយម៉ូតូម្នាក់១គ្រឿង ពីថ្នាក់ដឹកនាំ


បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការសមរភូមិខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ ម៉ូតូ ចំនួន០៦គ្រឿង របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣, ទី៤ និងទី៥ មកប្រគល់ដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ចំនួន០៦នាក់ ដែលបានបាត់បង់ក្នុងអំឡុងពេលសង្គ្រាមកម្ពុជា-ថៃ ។

ក្រៅពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការសមរភូមិខេត្តបន្ទាយមានជ័យ ក៏បានអំណោយផ្ទាល់ខ្លួនមកចែកជូនបន្ថែមមួយចំនួន មានដូចជា: ធុងទឹកចំណុះ ៥០០ លីត្រ ចំនួន ០៦ធុង និង តង់ ចំនួន១០តង់ផងដែរ។

លោកវរសេនីយ៍ឯក ញាន ឡាញ់ ស្នងការរង ជំនួយដឹកនាំការងារព្រំដែន ប្រចាំនៅវរ:៨០៧ តំណាងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើ្ជញចូលរួមទទួលម៉ូតូនិងសម្ភារ: ពីថ្នាក់ដឹកនាំ។ លោកក៏បានថ្លែងអំណរគុណ និងជូនពរឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕




By VICHHAI-NEWS 

Post a Comment

Previous Post Next Post