(ភ្នំពេញ)ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខាងលើ ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ បានបើកទទួលភ្ញៀវលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាន។
មហាជនមានការងឿងឆ្ងល់ចំពោះទីតាំងល្បែងស៊ីសងខាងលើ តើម្ចាស់ទីតាំងមួយកន្លែងនេះ មានអំណាចឥទ្ធិពលអ្វី បានជាមន្ត្រីសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋបានសុំសំណូមពរទៅ លោកវីរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ជាពិសេស ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមលោកមេត្តាចាត់មន្ត្រីជំនាញ ចុះស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផង។
ដើម្បីរក្សាបាននូវភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដាក់ចេញដោយក្រសួងមហាផ្ទៃ៕



