ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។ 


កិច្ចប្រជុំនេះមានគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារជំរុញការនាំចេញ ក៏ដូចជាពិនិត្យលើសមិទ្ធផល និងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់បន្តអនុវត្តគោលដៅសំខាន់ៗ សម្រាប់ការងារជំរុញការនាំចេញនាពេលអនាគត។

---

(Phnom Penh): On the morning of Monday, 18 August 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the meeting to monitor the work progress of the Export Promotion Task Force with participation from Excellencies Secretary of State, Under Secretary of State, Director General and relevant officials. 


The meeting was held to report on, monitor and review the progress of the task-force, assess the achievements and results that have been implemented so far, as well as to set out new directions and strategies to further advance key objectives for future export promotion efforts.









By: Vichhai-News 

إرسال تعليق

أحدث أقدم