កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ”
…………………
នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ព្រមទាំងគណៈកម្មការជំនាញនានា នៃរដ្ឋសភា ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ” នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
Tags:
ព័ត៌មានជាតិ









