ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍ផ្ទាល់ ទាក់ទងនឹងវឌ្ឍនភាព ស្តីពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្ត ប្រចាំឆមាសទី១ និងឆមាសទី២ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ជាមួយក្រុមការងារផ្សាយផ្ទាល់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រសួងមហាផ្ទៃ។
បទបង្ហាញ និងកិច្ចសម្ភាសន៍ខាងលើនេះ ត្រូវបានធ្វើឡើង នៅទីតាំងអគារ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដោយបានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
By:Vichhai-News
Tags:
ព័ត៌មានជាតិ









