ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលសង្កាត់ចោមចៅទី១ ដឹកនាំដោយលោក កង វង ចុះត្រួតពិនិត្យការដ្ឋានគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ/សង្កាត់ក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវ ១០៤cc ស្ថិតនៅក្នុងភូមិទួលពង្រ


រដ្ឋបាលសង្កាត់ចោមចៅទី១ ដឹកនាំដោយលោក កង វង ចុះត្រួតពិនិត្យការដ្ឋានគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ/សង្កាត់ក្នុងមូមូលដ្ឋាន តាមបណ្ដោយផ្លូវ ១០៤cc ស្ថិតនៅក្នុងភូមិទួលពង្រ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រោមគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លោក កង វង ចៅសង្កាត់ចោមចៅទី១ រួមជាមួយលោកមេភូមិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យផ្ទាល់លើដំណើរការការដ្ឋានសាងសង់ គម្រោងជួសជុល និងដាក់ប្រព័ន្ធលូថ្មី ដែលមានប្រវែងជាង ១.៥០០ម៉ែត្រ។

គម្រោងនេះស្ថិតនៅតាមបណ្ដោយផ្លូវខាងកើតភូមិទួលពង្រ ចាប់ពីចំណុចស្ថានីយអគ្គិសនី រហូតដល់ប្រឡាយទួលពង្រទី២ ជាប់នឹងព្រំប្រទល់ខណ្ឌដង្កោ ក្បែរផ្លូវ ៦០ម៉ែត្រ (ក្នុងតំបន់រោងចក្រកញ្ចក់ តាំង ផេង ប៉ូ) ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាពរឹងមាំ និងអាចធានាប្រសិទ្ធភាពខ្ពស់ក្នុងការរំដោះទឹកភ្លៀង ក៏ដូចជាទឹកកាកសំណល់មិនឱ្យមានការកកស្ទះ ដែលជួយសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។

អាជ្ញាធរសង្កាត់ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ មេត្តាជួយសហការ យោគយល់ និងអធ្យាស្រ័យចំពោះការរំខានបណ្តោះអាសន្នណាមួយក្នុងអំឡុងពេលនៃការដ្ឋាន ក៏ដូចជារួមគ្នាថែរក្សាផលនៃសមិទ្ធផលថ្មីនេះឱ្យបានគង់វង្សយូរអង្វែង៕









ដោយ ឆុង ឈន

إرسال تعليق

أحدث أقدم