ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងសមិទ្ធផលនានាសំខាន់ៗ ក្នុងក្រុងអរិយក្សត្រ រួមមាន ១. សាលាបឋមសិក្សាព្រែកអំពិល សាងសង់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ចំនួន ១០បន្ទប់ និងអគារទីចាត់ការ ១ខ្នង។
២. វិទ្យាល័យព្រែកលួង សាងសង់អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ចំនួន ១៨បន្ទប់។
៣. សាលាមត្តេយ្យខ្មែរអមតៈ សាងសង់អគារសិក្សា ១ខ្នង រាងអក្សរ L ចំនួន ៧បន្ទប់។
គោលបំណងក្នុងការអភិវឌ្ឍ និងសាងសង់សមិទ្ធផលថ្មីៗទាំងនេះ គឺជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ សាសនា និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងបង្កើតបរិយាកាសការងារសមរម្យ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦











