ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមក្នុងកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា នៅរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦» ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការយាងចូលរួមរួមពីសំណាក់ ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដៃគូអភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមិត្តភក្តិដែលស្រឡាញ់សត្វដំរីជាច្រើនរូប។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រាត្រីនេះ មិនមែនគ្រាន់តែជារាត្រីនៃការជួបជុំ និងសមោសររបស់យើងប៉ុណ្ណោះទេ។ រាត្រីនេះ គឺជារាត្រីនៃ ក្តីស្រឡាញ់ ក្តីសង្ឃឹម និងការទទួលខុសត្រូវរួម ចំពោះជីវិតមួយប្រភេទ ដែលបានរស់នៅជាមួយព្រៃឈើ ជាមួយមនុស្ស និងផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែររាប់ពាន់ឆ្នាំមកហើយ។ ជីវិតនោះ គឺ«សត្វដំរី»៕















ដោយ ឆុង ឈន

إرسال تعليق

أحدث أقدم