ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខណ្ឌមានជ័យ បន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការគ្រប់គ្រងជនបរទេសក្នុងមូលដ្ឋាន !


ខណ្ឌមានជ័យ ÷នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។

គោលបំណងសំខាន់នៃសកម្មភាពនេះរួមមាន៖

✅ ផ្សព្វផ្សាយច្បាប់៖ ជូនដំណឹងដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចរាយការណ៍ពីវត្តមានជនបរទេស។ 

✅ ពង្រឹងសន្តិសុខ៖ ត្រួតពិនិត្យឯកសារស្នាក់នៅ លិខិតឆ្លងដែន និងប័ណ្ណការងារ ដើម្បីបង្ការបទល្មើសផ្សេងៗ។ 

✅ គ្រប់គ្រងទិន្នន័យ៖ ធានាថាជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងខណ្ឌមានជ័យ គឺស្នាក់នៅដោយស្របច្បាប់ និងមានការចុះបញ្ជីត្រឹមត្រូវតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកអភិបាលខណ្ឌ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខសាន្តក្នុងសហគមន៍របស់យើង៕





ដោយ ឆុង ឈន

Post a Comment

Previous Post Next Post