ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រគល់ថវិកា ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រការព្យាបាលកុមារ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកថវិកាដែលជាការបរិច្ចាគសប្បុរសធម៌ចំនួន ១០៦លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

ក្នុងឱកាសនោះ លោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខកុមារតូចៗ ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ខ្ពស់។ លោកជំទាវ បានលើកឡើងថា ការបរិច្ចាគនេះ គឺជាការបង្ហាញពីទឹកចិត្តចែករំលែក ដើម្បីផ្តល់ស្នាមញញឹម និងជាការផ្តល់កម្លាំងចិត្តដល់កុមារទាំងអស់ ឱ្យមានកម្លាំងតស៊ូជម្នះរាល់ជំងឺកាចសាហាវទាំងឡាយ។

ថវិកាសរុបចំនួន ១០៦លានរៀល ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន និងសមាជិកសមាគមនាពេលនេះ នឹងត្រូវប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់បេសកកម្មដ៏ថ្លៃថ្លានៃការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារនៅកម្ពុជាដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃសេវាសុខាភិបាលកុមារ។ រាល់ការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករដ៏ធំធេងក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាឱ្យរួចផុតពីការឈឺចាប់ និងនាំមកនូវភាពស្រស់បំព្រងក្នុងជីវិតដល់ពួកគេឡើងវិញ។


រូបថត៖ ខឹម សុវណ្ណារ៉ា

រាយការណ៍ដោយ៖ Na

k Vcta







ដោយ÷លោក ឆុង ឈន

Post a Comment

Previous Post Next Post