ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារនគរបាល និងដាក់បទបញ្ជាម៉ឺងម៉ាត់លើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា


ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ចនិងការងារជំនាញឲ្យកាន់តែមានប្រសិទ្ធភាព ។

ឯកឧត្តមស្នងការ ណែនាំឲ្យតាមបណ្តាអង្គភាព ត្រូវមានការគ្រប់គ្រងកម្លាំងក្រោមឱវាទ ឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្រ្តីដែលសម្រាកព្យាបាលជំងឺនិងមន្រ្តីខ្វះខាតក្នុង ជីវភាព។ឯកឧត្តមស្នងការក៏បានឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)ឲ្យបានម៉ឺងម៉ាត់ អនុវត្តតាមវិធានការណ៍ជំនាញនិងគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ និងណែនាំឲ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឲ្យមានប្រសិទ្ធភាព។កិច្ចប្រជុំខាងលើមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕



















Post a Comment

Previous Post Next Post