ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំគណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញដល់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព
សូមបញ្ជាក់ថា: តបតាមការអញ្ជើញរបស់ ឯកឧត្តម Park Jeong-bo ស្នងការ នៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០ព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំគណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ INCHON ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សាអន្តរជាតិនគរបាលរដ្ឋ/រាជធានី (ICPC) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦៕




