ក្រុងអរិយក្សត្រ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា តេង ឆេង ដែលត្រូវជាម្តាយបង្កើតរបស់លោក ហៃ គឹមសួរ ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងអរិយក្សត្រ។
មហាឧបាសិកា តេង ឆេង បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សោកសង្រេងនេះ លោកអភិបាលក្រុង និងលោក អ៊ុំ ចនប្រធានក្រុមប្រឹក្សាក្រុង បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់មាតា និងជីដូនដ៏ជាទីស្រឡាញ់។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលក្រុងអរិយក្សត្រ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធមហាឧបាសិកា តេង ឆេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ÷លោក ឆុង ឈន













