ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការងារជំរឿនមន្ត្រីនៅក្រសួងរៀបចំដែនដី និងជំរុញសមត្ថភាពឌីជីថលដល់មន្ត្រី


ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ ដែលកំពុងបំពេញភារកិច្ចការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចុះជំរឿននេះ គឺជាក្រសួងទី ១១ ដែលកំពុងដំណើរការរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦។

បន្ទាប់ពីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តជួបសំណេះសំណាល និងលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរមុខងារសាធារណៈទាំង ២៥ រាជធានី-ខេត្ត ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពឌីជីថលសម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី»។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងបង្កើនភាពប្រទាក់ក្រឡាគ្នា ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការការងារក្នុងបរិបទឌីជីថល។

ជាចុងក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តជួបពិភាក្សាការងារជាមួយក្រុមការងារ ដើម្បីពិនិត្យតាមដានវឌ្ឍនភាព ព្រមទាំងពិគ្រោះយោបល់លើជំហានបន្ទាប់នៃការអនុវត្តកិច្ចការមួយចំនួន ក្នុងក្របខណ្ឌសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារក្នុងបេសកកម្មបន្

តទៀត។













ដោយ÷ឆុង ឈន

إرسال تعليق

أحدث أقدم