ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ម៉ៅ ធនិន ចុះត្រួតពិនិត្យដោយផ្ទាល់នូវទំនិញបង្កក និងទំនិញនាំចូលក្នុងក្រុងកំពត


នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ នូវទំនិញដែលបានស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះ មានការចូលរួមសម្របសម្រួលពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, អាជ្ញាធរក្រុងកំពត, សាខាគយនិងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យជាក់ស្តែងផ្ទាល់លើទំនិញទាំងនោះ ព្រមទាំងបានធ្វើការណែនាំឱ្យត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពនាំចូល និងមធ្យោបាយនាំចូលតាមផ្លូវទឹក ឬផ្លូវគោក តាមច្រកណាឱ្យបានពិតប្រាកដ ជាពិសេសត្រូវពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់បំផុត ថាតើមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ដែរឬទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ក្នុងករណីរកឃើញទំនិញណាដែលខុសច្បាប់ ឬទំនិញដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ត្រូវតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ។



















ដោយ-ឆុង ឈន


إرسال تعليق

أحدث أقدم