ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងព័ត៌មាន នាំយកអំណោយរបស់ ឧកញ៉ា ទូច គីម និងលោកស្រី ចែកជូនសិស្សខ្វះខាត ៦៥នាក់ នៅស្រុកសំបូរ ខេត្តក្រចេះ


(ខេត្តក្រចេះ)÷ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកកង់ចំនួន ៦៥គ្រឿង ព្រមទាំងមួកសុវត្ថិភាព កាតាប និងសម្ភារសិក្សាចំនួន ៦៥ឈុត ចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន ៦៥នាក់ មកពីឃុំចំនួន៣ រួមមាន៖ ឃុំសណ្តាន់ ឃុំកោះខ្ញែរ និងឃុំសំបូរ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ពិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សាសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ ពិធីចែកអំណោយនេះ មានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងព័ត៌មាន តំណាងមន្ទីរព័ត៌មាន ខេត្តក្រចេះ គណៈអភិបាលស្រុកសំបូរ តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំបូរ នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សដែលទទួលបានអំណោយ។


កង់ មួកសុវត្ថិភាព កាតាប និងសម្ភារសិក្សាទាំងនេះ គឺជាអំណោយសប្បុរសធម៌របស់ឧកញ៉ា ទូច គីម និងលោកស្រី ឈួន ហ្លូរីណា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្តល់ជូនតាមរយៈលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

អំណោយដ៏ថ្លៃថ្លានេះនឹងរួមចំណែកជួយសម្រាលបន្ទុកគ្រួសារសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាក ជាពិសេសសិស្សដែលរស់នៅតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ។ កង់ទាំងនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរទៅមកសាលារៀន លើកទឹកចិត្តឱ្យសិស្សមករៀនបានទៀងទាត់ និងជួយបង្កើនឱកាសសិក្សារបស់កុមារ ដើម្បីឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរ។


ក្នុងនាមជាតំណាងឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា, ឯកឧត្តម ប្រាក់ ថាវអមិដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា ទូច គីម និងលោកស្រី ឈួន ហ្លូរីណា ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ជាមួយក្រសួងព័ត៌មាន ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សនៅតំបន់មូលដ្ឋាន។ ឯកឧត្តម ប្រាក់ ថាវអមិដា ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។


ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ ថាវអមិដា បានណែនាំឱ្យក្មួយៗយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ជាពិសេសត្រូវពាក់មួកសុវត្ថិភាព និងប្រើប្រាស់កង់ដោយប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរទៅមកសាលារៀន៕












Post a Comment

Previous Post Next Post