អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងនៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជួបពិភាក្សាការងារនៅការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ
គម្រោងអភិរក្ស ជួសជុលស្តារឡើងវិញនៃព្រះបរមរាជវាំងអង្គរធំ ក្រោមកិច្ចសហប្រត្តិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage)។
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Huang Xiaofan អគ្គនាយករងនៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេស និងក្រុមការងារគម្រោងភាគីចិន បានជួបពិភាក្សាការងារនៅទីតាំងការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ។
ក្នុងកិច្ចពិភាក្សា គឺយកចិត្តទុកដាក់ផ្តោតទៅលើការអនុវត្តសេចក្ដីណែនាំរបស់អ្នកជំនាញ Expert Adhoc អាយសុីស៊ី-អង្គរ និងសំបូរព្រៃគុក នៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ដើម្បីធានាឱ្យបានការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពក្នុងការងារអភិរក្ស ជួសជុលឱ្យបានរលូន និងលទ្ធផលល្អនៃគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ៕







