ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមិថុនា ដើម្បីវាយតម្លៃការងារកន្លងមក និងកំណត់ទិសដៅបន្ត។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សុវត្ថិភាព និងការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»។
ដោយ:លោក ឆុង ឈន












