ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាអំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ


ខេត្តតាកែវ៖ ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវ នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០ នាទីព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) និងគណៈប្រតិភូ គ.ប.ផ.ក. ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ 


កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលប្រជុំ នាសាលាខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាតំណាងអនុប្រធាន សមាជិក គ.ប.ផ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៣៧រូប៕










ដោយ:ឆុង ឈន

Post a Comment

Previous Post Next Post