ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ និងគ្រឿងញៀននៅខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនបរទេសជាច្រើននាក់


ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយឯកឧត្តម ឯក ឃុនដឿន និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងគ្រឿងញៀន នៅឯអគារខុនដូ Morgan ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានចុះឆែកឆេរទីតាំងចំនួន ៣បន្ទប់ និងរកឃើញវត្ថុតាងខុសច្បាប់មួយចំនួនដូចខាងក្រោម៖

បន្ទប់ទី១៖ រកឃើញជនបរទេសស្នាក់នៅចំនួន ០៧នាក់ ព្រមទាំងដកហូតបានកុំព្យូទ័រ All in One ចំនួន ០១គ្រឿង, កុំព្យូទ័រយួរដៃចំនួន ០៩គ្រឿង, ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បន្ទប់ទី២៖ រកឃើញជនបរទេសចំនួន ០២នាក់ ដែលគ្មានឯកសារឬលិខិតឆ្លងដែនត្រឹមត្រូវ។

បន្ទប់ទី៣៖ រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីន ទម្ងន់ប្រហែល ៧០ក្រាម, បារីអេឡិចត្រូនិក និងក្បាលបារីមួយចំនួនធំ, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង ព្រមទាំងសម្ភារវេចខ្ចប់គ្រឿងញៀន ទូរស័ព្ទដៃ ០២គ្រឿង និង iPad ០២គ្រឿង។

ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានសម្រេចបិទឃ្លុំទីតាំងពាក់ព័ន្ធជាបណ្ដោះអាសន្ន។ ចំពោះជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ទន្ទឹមនឹងនេះ ម្ចាស់ទីតាំងដែលសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យលើជនបរទេសចំនួន ០៩នាក់ (ប្រុស) ដោយក្នុងម្នាក់ៗត្រូវពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល សរុបទឹកប្រាក់ចំនួន ៣៦លានរៀល៕












ដោយ: លោក ឆុង ឈន

Post a Comment

Previous Post Next Post