ភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី (រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីខេត្ដក្រចេះ)។ បាទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម ជា យោធិន (អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរីខេត្ដក្រចេះ)។
គោលបំណង៖ ដើម្បីសាកសួរសុខទុក្ខ និងពិភាក្សាលើការងារចុះជួយមូលដ្ឋានក្នុងស្រុកចិត្របុរី ក្នុងនាមជាថ្នាក់ដឹកនាំក្រុមការងារដែលទទួលបន្ទុកផ្ទាល់។
ទីតាំង: ក្រសួងព័ត៌មាន ។




