ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខណ្ឌឫស្សីកែវ រំលឹកដល់ប្រជាពលរដ្ឋ ឱ្យជួយរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច ពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង


(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកកម្លាំងចុះធ្វើរដ្ឋបាល ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ និងឆ្លៀតចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងស្និតស្នាលផងដែរ។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានជម្រាបបងប្អូនអំពីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការងារធ្វើអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន ដែលរដ្ឋបាលខណ្ឌ បាននិងកំពុងអនុវត្តយ៉ាងសស្រាក់ស្រាំ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមឲ្យបងប្អូនទាំងអស់ចូលរួមសម្អាតរៀបចំផ្ទះសម្បែងឲ្យបានស្អាត និងបង្កើនការប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហាគ្រោះអគ្គិភ័យ។

មិនតែប៉ុណ្ណោះ លោកអភិបាល បានរំលឹកបងប្អូនត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ពេលមានបញ្ហា ឫភាពមិនប្រក្រតីណាមួយកើតឡើង នៅទីតាំងដែលបងប្អូនរស់ ដើម្បីអាជ្ញាធរដោះស្រាយជូន។

ដោយឡែក ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានចំពោះការគិតសុខទុក្ខ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាជនគ្រប់ពេលវេលា មិនថាយប់ប្ញថ្ងៃ និងមិនខ្លាចនឿយហត់ ព្រមទាំងសន្យាសហការរាល់ការងារ ដែលអាជ្ញាធរត្រូវការការចូលរួមពីបងប្អូនផងដែរ៕


















Vichhai-News 

Post a Comment

Previous Post Next Post