ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែន សុខ បានចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស១០នាក់ក្នុងនោះមានម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធដែលសង្ស័យ ផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាសនិងរួមភេទ


កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែន សុខ បានចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស១០នាក់ក្នុងនោះមានម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធដែលសង្ស័យ ផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាសនិងរួមភេទ

ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារជិត នោះហើយ។ នាថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ផ្ទះលេខ 60+ 68 ផ្លូវ10ឞ៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ 60 មានបន្ទប់ចំនួន 3 និងទីតាំងទី២ ផ្ទះលេខ 68 មានបន្ទប់ចំនួន 4 ។ កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ60 ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន02នាក់ (ជាអនីតិជន) ដោយមានសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែន សុខ បានឃាត់មនុស្សចំនួន១០នាក់ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង៩នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកំពុងបន្តនីតិវិធី៕







إرسال تعليق

أحدث أقدم