ល្បែងស៊ីសងប្រភេទឆ្នោតឡូតូជាច្រើនកន្លែង បើកលេងយ៉ាងអាណាធិបតេយ្យ សូមសមត្ថកិច្ចមូលដ្ឋានជួយចុះទៅទប់ស្កាត់និងបង្ក្រាបផង ។
ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
__________________________________
(ភ្នំពេញ)ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខាងលើ ស្ថិតនៅក្នុងភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានបើកទទួលភ្ញៀវលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាន។
មហាជនមានការងឿងឆ្ងល់ចំពោះទីតាំងល្បែងស៊ីសងខាងលើ តើម្ចាស់ទីតាំងមួយកន្លែងនេះ មានអំណាចឥទ្ធិពលអ្វី បានជាមន្ត្រីសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋបានសុំសំណូមពរទៅ លោកវីរសេនីយ៍ឯក ជឹម សុីថាអធិការខណ្ឌដង្កោ ជាពិសេស ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមលោកមេត្តាចាត់មន្ត្រីជំនាញ ចុះស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផង។
ដើម្បីរក្សាបាននូវភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដាក់ចេញដោយក្រសួងមហាផ្ទៃ៕











