ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម។ 

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ហើយក៏សូមអបអរសាទរចំពោះ លោក ហៃ វណ្ណា និងសហការីដែលបានបង្កើតសមាគមនេះឡើង ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុន។ 

នៅក្នុងឱកាសនោះ លោក ហៃ វណ្ណា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការីបានជួបសម្ដែងការគួរសម និងរាយការណ៍នៅក្នុងឱកាសនេះ។ លោកបានរាយការណ៍អំពីវឌ្ឍនភាព

របស់សមាគមជនជាតិខ្មែររស់នៅក្នុងប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួនដែលសមាគមសម្រេចបាននាពេលកន្លងមក ហើយជាពិសេសគឺគោលដៅរបស់សមាគមក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរនិងខ្មែររស់នៅក្នុងប្រទេសជប៉ុននិងការជួយជ្រោមជ្រែងនៅលើផ្នែកផ្សេងៗទៀតរបស់សមាគមខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុននោះ។ 

សម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព 

របស់សមាគម ហើយសម្ដេចក៏បានលើកឡើងពាក់ព័ន្ធទៅនឹងការបង្កើតសមាគម ដោយសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើតគឺជារឿងមួយដ៏លំបាកហើយ ក៏ប៉ុន្តែរឿងសំខាន់គឺការរក្សាបាននូវនិរន្តរភាពសមាគមនេះ។ សម្ដេចសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា នឹងរក្សាបាននូវនិរន្តរភាព និងអាចពង្រីកនូវសាមគ្គីភាព នៃសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុន៕












Vichhai-News 

Post a Comment

Previous Post Next Post