ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញជាអធិបតីក្នុងកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី»


ពោធិ៍សាត់៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី» នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីនាំយកភាពរីករាយ និងផ្តល់ការលើកចិត្ត ជូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ហេង សុខណាង អគ្គនាយករងពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នាឱកាសនោះ ប្រជាពលរដ្ឋក៏បានទស្សនាការសម្តែងរបាំត្រុដិ និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើន ហើយអ្វីដែលកាន់តែពិសេសនោះ គឺការទទួលទានអាហារសាមគ្គី រួមជាមួយស្តង់ភេសជ្ជៈដែលផ្តល់ជូនដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Vattanac ដែលបានញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងកក់ក្តៅ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់















Vichhai-News 

Post a Comment

Previous Post Next Post