ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខេត្តស្ទឹងត្រែង ទទួលជួបគណៈប្រតិភូ វៀតណាម ក្នុងឱកាសជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបជាមួយគណៈប្រតិភូខេត្តហ្សាឡាយ ប្រទេសវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ហ្សាឡាយ ក្នុងឱកាសបំពេញបេសកកម្មការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាខេត្តស្ទឹងត្រែង។ 

ឯកឧត្តម សរ សុពុត្រា បានចាត់ទុកថា នេះជាការកសាងលើ “សាមគ្គីភាព ជឿជាក់ ការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ហើយបានបង្ហាញនូវទំនុកចិត្តថា ចំណងទ្វេភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត។ 


ឯកឧត្តម ហ្វាម អាញ់ទ័ន បានសម្តែងការអបអរសាទរចំពោះ ខេត្តទាំង៣នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ព្រះវិហារ និងរតនគិរី ដែលបានចុះហត្ថលេខា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លើអនុស្សរណៈ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យ ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយខេត្ត ហ្សាឡាយ ប្រទេសវៀតណាម ។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណៈកម្មាធិកាប្រជាជន ខេត្ត ហ្សា ឡាយ បានលើកឡើងថា៖ កិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកលើកកម្ពស់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗជាច្រើនបន្ថែមទៀត រួមមានវិស័យ សេដ្ឋកិច្ច និងការវិនិយោគ ឧស្សាហកម្មនិងពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្មនិងធនធានទឹក វប្បធម៌ កីឡា និងទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល សុខាភិបាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការគាំទ្រគម្រោងមិត្តភាព និងការលើកកម្ពស់សន្តិសុខ និងការងាររុករក ជីកគាស់លើកដាក់អដ្ឋិធាតុ ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងដំណើរទស្សនកិច្ចដដែល ភាគីវៀតណាម បានមើលឃើញលើការវិនិយោគ ថាមពលអគ្គិសនីផលិតដោយកង្ហារ នៅខេត្តស្ទឹងត្រែង ខណៈពេលខេត្តមួយនេះមានខ្សល់បក់ អំណោយផលដល់ការដំឡើងកង្ហារផលិតថាមពល។

ឯកឧត្តម សរ សុពុត្រា សម្តែងការរីករាយស្វាគមន៍ ចំពោះវិនិយោគគិន ដែលមានបំណងវិនិយោគ លើវិស័យទាំង៣នៅខេត្តស្ទឹងត្រែង ស្របតាម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដោយរដ្ឋបាលខេត្តមានការសម្របសម្រួលគ្រប់មធ្យោបាយដល់ក្រុមហ៊ុន បង្កលក្ខណៈងាយស្រួលដល់អាជីវករដើម្បីបង្កើនទំហំពាណិជ្ជកម្មកាន់តែមានការកើនឡើង។ក្នុងជំនួបដដែលនោះ មានក្រុមហ៊ុនរបស់ ខេត្ត ហ្សា ឡាយ ចំនួន៨ ទទួលយកសំណើរបស់រដ្ឋបាលខេត្ត ក្នុងការចុះសិក្សាឱកាសវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕


ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង











Vichhai-News 

إرسال تعليق

أحدث أقدم