ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី


តាកែវ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយផែនការ រៀបចំការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះ។


ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទាំងអស់ លោកនាយការិយាល័យជំនាញទាំង៣៣ លោក លោកស្រីនាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលការងារសេនាធិការ,ព្រហ្មទណ្ឌ,សន្តិសុខ,សណ្ដាប់ធ្នាប់ ក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

















Vichhai-News 

Post a Comment

Previous Post Next Post