ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះចែកអំណោយមនុស្សធម៍ ដល់ប្រជាពលរដ្ឋខ្វះខាត ២៩០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ


បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៩០គ្រួសារ នៅក្នុងក្រុងសិរីសោភ័ណ ទាំង ៧សង្កាត់ ។ពិធីនេះបានប្រារព្ធធ្វើឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ២៩០គ្រួសារដែលបានមកទទួលអំណោយនៅក្នុងថ្ងៃនេះរួមមានសង្កាត់ទឹកថ្លា ១១២គ្រួសារ , សង្កាត់អូរអំបិលចំនួន ៣៧គ្រួសារ , សង្កាត់កំពង់ស្វាយចំនួន ៣៣គ្រួសារ, សង្កាត់ព្រះពន្លាចំនួន ២២គ្រួសារ , សង្កាត់ម្កាក់ ចំនួន៤៤គ្រួសារ, សង្កាត់ភ្នៀត ២៧គ្រួសារ និងសង្កាត់កោះពងសាត់ចំនួន ១៥គ្រួសារ។ ដែលក្នុងមួយគ្រួសារទទួលបាននូវអង្ករម២៥ គីឡូក្រាម មីខ្លាឃ្មុះចំនួន ២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួររួមទាំងថវិកាមួយចំនួន។ 

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ច។ 

ឯកឧត្តម បានបន្តថា ក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមខេត្តបន្ទាយមានជ័យ និងបន្តខិតខំពង្រឹងនៃការចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានទ្វេដង ដោយផ្តោតលើការយកចិត្តទុកដាក់លើអាទិភាពសំខាន់ រួមមានការផ្តល់អំណោយដល់បងប្អូនរងគ្រោះនិងងាយរងគ្រោះក្រីក្រ ខ្វះខាតជាដើម ហើយការផ្តល់នូវអំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះ។ ដូចនេះសូមបងប្អូនខិតខំធ្វើការដាំដុះបន្លែបង្ការចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរឡើងនិងចូលរួមនូវការហូបស្អាតផឹកស្អាតរស់នៅស្អាតពិសេសគោលការណ៍អនាម័យបរិស្ថាន៕











By Vichhai-News 

Post a Comment

Previous Post Next Post