ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ថាំង ប៊ុនសុង អញ្ជើញចូលរួម អបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាដែលខ្លួនធ្លាប់សិក្សា

 

តាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង ជាអតីតសិស្ស ជាតំណាង លោកជំទាវមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអញ្ជើញចូលរួមពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាក្តីទន្ទឹម ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

ពិធីនេះ មានការចូលរួមពីសំណាក់ ព្រះសង្ឃ អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៥០០នាក់។

បន្ទាប់ពីបានស្តាប់សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥ - ២០២៦ ឯកឧត្តម ថាំង ប៊ុនសុង បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខ និងថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវាងវៃរបស់ សម្តេចធិតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដើម្បីដឹកនាំអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចម្រើនថែមទៀត ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ហើយ ក្រសួងអប់រំ យុវជននិងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុង អនុវត្តវិធានការគន្លឹះចំនួន០៤ ដែលបានដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពី ថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ 

ឯកឧត្តម ថាំង ប៊ុនសុង បានគូសបញ្ជាក់ចំណុចទី១០ នៃសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ណែនាំឱ្យក្មួយៗថែរក្សាសុខភាពដោយត្រូវ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និង ត្រូវខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ដោយត្រូវប្រតិបត្តខ្លួនធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ហើយសូមជៀសអោយឆ្ងាយពីអំពើអបាយមុខនានា ដូចជា ក្មេងទំនើង គ្រឿងញៀន ដែលនាំឱ្យខូចអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម ថាំង ប៊ុនសុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ថែមទាំងលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើន និង កត្តាសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យយើងបានរស់នៅជួបជុំគ្នាដោយសុខសាន្ត។ ថ្មីៗនេះ ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ បានបណ្តាលឱ្យខូចខាតប្រាសាទបុរាណ ប្រទេសជាតិនិងប្រជាជន ជួបការលំបាកជាច្រើន ពិសេស សិស្សានុសិស្ស នៅតំបន់ក្បែរពំ្រដែន ត្រូវបានជម្លៀសចេញ មិនបានសិក្សារៀនសូត្រ ដូចក្មួយនៅទីនេះឡើយ។

ដូច្នេះ សូមក្មួយៗចូលរួមថែរក្សាសុខសន្តិភាពដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានជម្នះគ្រប់ឧបសគ្គនាំមកជូនជាតិមាតុភូមិ និង បន្តមរតដឹកនាំដោយយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ ឯកឧត្តម ថាំង ប៊ុនសុង បាននាំអំណោយចែកជូនសិស្សានុសិស្សទាំង៥០០នាក់ នូវសម្ភារសិក្សាមាន៖ កាបូបដាក់សៀវភៅ ចំនួន២២ សៀវភៅ៥០០ក្បាល បិច៥០០ក្បាល ខ្មៅដៃ៥០០ក្បាល នំ៥០០កញ្ចប់ និង ថវិកា ១.០០០.០០០រៀល៕
















































By Vichhai-News 

Post a Comment

Previous Post Next Post