ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ បានអញ្ជើញអាណាព្យាបាលមាតាបិតាសិស្ស ចូលរួមកិច្ចប្រជុំស្តីពីការរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន នៅបរិវេណសាលាបឋមសិក្សាទួលរកាកុះ។


( ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ 

លោក នួន ប៊ុនរ័ត្ន នាយកនៃសាលាបឋមសិក្សាទួលការកុះ និងលោក ហ៊ុន សុផល នាយករង ព្រមទាំងលោកគ្រូអ្នកគ្រូ បានអញ្ជើញអាណាព្យាបាលមាតាបិតាសិស្ស ចូលរួមកម្មវិធីស្តីពីការរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន។ នៅសាលាបឋមសិក្សាទួលការកុះ ដែលស្ថិតនៅក្នុងភូមិទួលរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងសង្កាត់ លោក អេង ភីរុណ ក្រុមប្រឹក្សាសង្កាត់ព្រៃស។ 

លោកនាយកសាលាបានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតគណៈកម្មការគ្រប់គ្រងសាលានេះឡើង គឺដើម្បីរួមចំណែកកសាង អភិវឌ្ឍន៍សាលា និងដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពនៃលទ្ធផលសិក្សារបស់សិស្សឱ្យបានល្អប្រសើរ។ 

លោកនាយកសាលាបានបន្តទៀតថា ការរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសាលានេះឡើង មិនមែនធ្វើឡើងដោយចិត្តឯងនោះទេ គឺលោកអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្កើត និងដំណើរការគ្រឹះស្ថានមធ្យមសិក្សាសាធារណ:។ 

លោក អេង ភីរុណ ក្រុមប្រឹក្សាសង្កាត់ ក៏បានមានមតិចូលរួមសំណេះសំណាលនិងលើកទឹកចិត្តជំរុញបន្ថែមពីគោលបំណងការបង្កើតគណៈកម្មការគ្រប់គ្រងសាលា ដើម្បីភាពងាយស្រួលដល់មាតាបិតាសិស្ស ក្នុងការតាមដានការសិក្សារបស់សិស្សឱ្យបានល្អប្រសើរឡើង ជាងមុន លោកបានបន្ថែមថាការបង្កើតគណៈកម្មការនេះឡើង គឺគ្មានគោលបំណងអ្វីផ្សេងក្រៅពីការពង្រឹងពីគុណភាពការសិក្សារបស់សិស្សនោះទេ។







By Vichhai-News 

إرسال تعليق

أحدث أقدم