ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។


ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។ 

ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រេីដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេចរណ៍ផង ដែលនឹងក្លាយជាជម្រេីសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វេីដំណេីរកំសាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កេីនចរន្តដឹកជញ្ជូន បង្កេីតឱកាសសម្រាប់អ្នកវិនិយោគ និងប្រជាជន។ 

ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កេីតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ។











By Vichhai-News 

Post a Comment

Previous Post Next Post