បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ពិសេសបន្តទុកចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ឬគ្រោះអាសន្នផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ៥០លានរៀល ដល់គណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ តាមរយៈនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈបញ្ជាការ។
By Vichhai-News
Tags:
ព័ត៌មានជាតិ









