ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណវត្តរតនារាមចង្រ្កង់ជ័យ ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ ក្នុងវេទិកា បានអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ សរុប ២២២នាក់(ស្រី៨៧នាក់) ទទួលបានសំណូមពរ សរុប ៦ករណី បានដោះស្រាយ ៣ករណី កំពុងដោះស្រាយ ៣ករណី មិនទាន់ដោះស្រាយ ០ករណី។
សំណើ សំណូមពរ ដែលបានស្នើឡើង រួមមាន៖
១- ស្នើពិនិត្យលើតម្លៃស្រូវ ដំឡូងមានតម្លៃទាប
២-ស្នើជួសជុលផ្លូវលំ(ចំណុចអូរបែកចាន)
៣-ស្នើពង្រឹងអនាម័យសាលា និងជំរុញអាណាព្យាបាលនាំកូនមករៀននៅសាលាបឋមសិក្សាចង្រ្កង់
(មិនសូវមានសិស្សរៀន)
៤-ជួសជុលផ្លូវលំ(ពីផ្លូវជាតិលេខ៧៣ចូលទៅភូមិល្អ)
៥-ស្នើជួសជុលផ្លូវលំ(នៅចំណុចស្ទឹងពិត)
៦-ស្នើសុំសាងសង់ផ្លូវបេតុង១ខ្សែ(ពីចំណុចកែងជញ្ជីញទៅភូមិត្រពាំងទ្រាំង)
By Vichhai-News














